ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មិនមានហេតុ មិនមានបច្ច័យ នេះ លទ្ធិដូចជាកំពង់ ៣។
[១៧៥] បណ្តាធម៌ទាំងនោះ កង្វល់ ៣ តើដូចម្តេច។ រាគៈជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ នេះ កង្វល់ ៣។
[១៧៦] បណ្តាធម៌ទាំងនោះ ទីទួល ៣ តើដូចម្តេច។ រាគៈជាទីទួល ១ ទោសៈជាទីទួល ១ មោហៈជាទីទួល ១ នេះ ទីទួល ៣។
[១៧៧] បណ្តាធម៌ទាំងនោះ មន្ទិល ៣ តើដូចម្តេច។ រាគៈជាមន្ទិល ១ ទោសៈជាមន្ទិល ១ មោហៈជាមន្ទិល ១ នេះ មន្ទិល ៣។
[១៧៨] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ តើដូចម្តេច។ រាគៈជាធម្មជាតមិនរាបស្មើ ១ ទោសៈជាធម្មជាតមិនរាបស្មើ ១ មោហៈជាធម្មជាតមិនរាបស្មើ ១ នេះ ធម្មជាតមិនរាបស្មើ ៣។