ពួក​សមណព្រាហ្មណ៍ ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ផង នូវ​លោក​ដទៃ​ផង ដោយ​បញ្ញា​របស់​ខ្លួន​ហើយ​សំដែង មិន​មាន​ទេ នេះ​ហៅថា សេចក្តី​យល់ឃើញ​ខុស។ សស្ស​តទិដ្ឋិ ឈ្មោះថា អស្សាទ​ទិដ្ឋិ។ សក្កា​យទិដ្ឋិ ឈ្មោះថា អត្តា​នុ​ទិដ្ឋិ។ ឧច្ឆេទ​ទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។
 [១៨៤] បណ្តា​ធម៌​ទាំងនោះ សេចក្តី​មិន​ត្រេកអរ តើ​ដូចម្តេច។ ការ​មិន​ត្រេកអរ សេចក្តី​មិន​ត្រេកអរ ការ​មិន​រីករាយ សេចក្តី​មិន​រីករាយ សេចក្តី​អផ្សុក សេចក្តី​រសាប់រសល់​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ក្តី ក្នុង​ធម៌​ជាកុសល​ដ៏​លើសលុប​ដទៃទៀត​ក្តី នេះ​ហៅថា សេចក្តី​មិន​ត្រេកអរ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​បៀតបៀន តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ តែង​បៀតបៀន​នូវ​សត្វ​ទាំងឡាយ​ដោយ​វត្ថុ​ណាមួយ គឺ​ដៃ​ក្តី ដុំដី​ក្តី ដំបង​ក្តី គ្រឿង​សស្រ្តា​ក្តី ខ្សែ​ក្តី ការ​ធ្វើឲ្យ​លំបាក ការ​ធ្វើឲ្យ​លំបាក​ខ្លាំង ការបៀតបៀន ការបៀតបៀន​ខ្លាំង ការ​ប្រទូស្ត ការ​ប្រទូស្ត​ខ្លាំង ការបៀតបៀន​នូវ​សត្វ​ដទៃ មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​បៀតបៀន។
ថយ | ទំព័រទី ២០៣ | បន្ទាប់