បណ្តាធម៌ទាំងនោះ សញ្ញាផ្សេងៗ តើដូចម្តេច។ សេចក្តីសំគាល់ក្នុងកាម សេចក្តីសំគាល់ក្នុងព្យាបាទ សេចក្តីសំគាល់ក្នុងការបៀតបៀន នេះហៅថា សញ្ញាផ្សេងៗ សូម្បីសេចក្តីសំគាល់ក្នុងអកុសលទាំងអស់ ក៏ឈ្មោះថា សញ្ញាផ្សេងៗដែរ។
[១៨៦] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្តីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្តីរាយមាយ។ បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិល តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្តីខ្ជិល។ បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចរិតក្ដី