ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រមាទ។
[១៨៧] បណ្តាធម៌ទាំងនោះ សេចក្ដីមិនសន្ដោស តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីមិនសន្ដោស តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនសន្ដោស។ បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្ដេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្ដីមិនដឹងខ្លួន។ បណ្ដាធម៌ទាំងនោះ សេចក្ដីប្រាថ្នាធំ តើដូចម្ដេច។