សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រាថ្នាធំ។
[១៨៨] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនខ្មាសបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយវត្ថុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្ដីមិនខ្មាសបាប។ បណ្ដាធម៌ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។ បណ្ដាធម៌ទាំងនោះ សេចក្ដីប្រមាទ តើដូចម្ដេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្ដទៅក្នុងកាយទុច្ចរិតក្ដី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចក្ដី ក្នុងកាមគុណទាំង ៥ ក្ដី