ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្ដីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រមាទ។
[១៨៩] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនអើពើ តើដូចម្ដេច។ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព ការមិនស្ដាប់បង្គាប់ ការមិនកាន់យក អាការមិនកាន់យក ភាពនៃសេចក្ដីមិនកាន់យក ការមិនមានប្រក្រតី ការមិនធ្វើនូវសេចក្ដីឱនលំទោនណា នេះហៅថា សេចក្ដីមិនអើពើ។ បណ្ដាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្ដេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្ដីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្ដេសផ្ដាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព សេចក្ដីមិនស្ដាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ ដែលគេពោល នេះហៅថា ការប្រដៅក្រ។ បណ្ដាធម៌ទាំងនោះ