បណ្ដាធម៌ទាំងនោះ សេចក្ដីខ្ជិល តើដូចម្ដេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្ដី វចីទុច្ចរិតក្ដី មនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬ ការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្ដីខ្ជិល។
[១៩១] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្ដីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយ។ បណ្តាធម៌ទាំងនោះ សេចក្ដីមិនសង្រួម តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញនូវរូបដោយចក្ខុ ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ