មិនដល់នូវសេចក្ដីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ជញ្ជក់រសដោយអណ្ដាត។បេ។ ពាល់ត្រូវផ្សព្វដោយកាយ។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុងមនិន្រ្ទិយ នេះហៅថា សេចក្ដីមិនសង្រួម។ បណ្តាធម៌ទាំងនោះ សេចក្តីទ្រុស្តសីល តើដូចម្តេច។ ការប្រព្រឹត្តកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តកន្លងប្រកបដោយកាយ និងប្រកបដោយវាចា នេះហៅថា សេចក្ដីទ្រុស្តសីល។
[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើដូចម្តេច។ បណ្ដាបុគ្គលទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ
[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើដូចម្តេច។ បណ្ដាបុគ្គលទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ