ការ​មិន​ប្រាថ្នា​ដើម្បី​ឃើញ ការ​មិន​ប្រាថ្នា​ដើម្បី​ជួប ការ​មិន​ប្រាថ្នា​ដើម្បី​ទៅកាន់​ទី​ជិត ការ​មិន​ប្រាថ្នា​ដើម្បី​ទៅជាមួយ​នឹង​ព្រះ​អរិយៈ​ទាំងឡាយ​នេះ​ណា នេះ​ហៅថា សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​ឃើញ​ព្រះ​អរិយៈ។ បណ្តា​ធម៌​ទាំងនោះ សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ព្រះ​សទ្ធម្ម តើ​ដូចម្ដេច។ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ នេះ​ហៅថា ព្រះ​សទ្ធម្ម សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​ស្ដាប់ សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​ឮ សេចក្ដី​មិន​ប្រាថ្នា​ដើម្បី​រៀន សេចក្តី​មិន​ប្រាថ្នា​ដើម្បី​ទ្រទ្រង់ នូវ​ព្រះ​សទ្ធម្ម​នេះ​ណា នេះ​ហៅថា សេចក្តី​មិន​ប្រាថ្នា​ដើម្បី​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម។ បណ្ដា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​មានចិត្ត​ប្រណាំងប្រជែង តើ​ដូចម្ដេច។ បណ្តា​ធម៌​ទាំងនោះ សេចក្ដី​ប្រណាំងប្រជែង តើ​ដូចម្ដេច។ ការ​ប្រណាំងប្រជែង ការ​ប្រណាំង​ប្រជែង​រឿយៗ អាការ​ប្រណាំងប្រជែង អាការ​ប្រណាំង​ប្រជែង​រឿយៗ ភាព​នៃ​សេចក្ដី​ប្រណាំង​ប្រជែង​រឿយៗ ការ​ឆ្មើងឆ្មៃ ការ​មើលងាយ ការ​ពេបជ្រាយ ការស្វែងរក​ទោស​ណា នេះ​ហៅថា ភាព​នៃ​បុគ្គល​មានចិត្ត​ប្រណាំងប្រជែង។
ថយ | ទំព័រទី ២១២ | បន្ទាប់