ការផ្គងចិត្តទុក ការតម្រង់ចិត្តទុក ការធ្វើទុកក្នុងចិត្តដោយខុសចាកសច្ចៈ នេះហៅថា ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ។ បណ្តាធម៌ទាំងនោះ ការសេពផ្លូវខុស តើដូចម្ដេច។ បណ្ដាធម៌ទាំងនោះ ផ្លូវខុស តើដូចម្ដេច។ សេចក្ដីយល់ខុស តម្រិះខុស វាចាខុស ការងារខុស ការចិញ្ចឹមជីវិតខុស ការព្យាយាមខុស សេចក្ដីរលឹកខុស ការតម្កល់ចិត្តខុស នេះហៅថា ផ្លូវខុស ការសេព ការសេពមិនដាច់ ការសេពព្រម ការគប់រក ការគប់រករឿយៗ សេចក្ដីគប់រក សេចក្ដីគប់រករឿយៗ នូវផ្លូវខុសនេះ ការបែររេទៅរកនូវផ្លូវខុសនេះណា នេះហៅថា ការសេពផ្លូវខុស។ បណ្ដាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្ដេច។ ភាពមិនគួរ ភាពមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្ដីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្ដីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
ចប់ ពួកធម៌ ៣។