[១៩៦] បណ្ដាធម៌ទាំងនោះ គន្ថៈ (ធម៌ជាគ្រឿងចាក់ស្រែះ) ៤ តើដូចម្ដេច។ អភិជ្ឈាកាយគន្ថៈ ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។ បណ្តាគន្ថៈទាំង ៤ នោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ សេចក្ដីសំឡឹងរំពៃ សេចក្តីលោភ ឫសគល់នៃអកុសលណា នេះហៅថា អភិជ្ឈាកាយគន្ថៈ។ បណ្ដាគន្ថៈទាំង ៤ នោះ ព្យាបាទកាយគន្ថៈ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ។បេ។ សេចក្ដីកាច ការខឹង សេចក្ដីមិនត្រេកអរនៃចិត្ត នេះហៅថា ព្យាបាទកាយគន្ថៈ។ បណ្តាគន្ថៈទាំង ៤ នោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាសេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធិព្រោះវត្ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។ បណ្ដាគន្ថៈទាំង ៤ នោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្ដេច។