[២២១] បណ្ដាធម៌ទាំងនោះ សេចក្ដីវិនាស ៥ តើដូចម្ដេច។ សេចក្ដីវិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាសសីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។
[២២២] បណ្ដាធម៌ទាំងនោះ ទោសនៃសេចក្ដីមិនអត់ធន់ ៥ តើដូចម្ដេច។ បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា ១ ច្រើនដោយពៀរ ១ ច្រើនដោយទោស ១ វង្វេងធ្វើមរណកាល ១ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្ដីស្លាប់ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោសនៃការមិនអត់ធន់ ៥។
[២២៣] បណ្ដាធម៌ទាំងនោះ ភ័យ ៥ តើដូចម្ដេច។ ភ័យអំពីការចិញ្ចឹមជីវិត ១ ភ័យអំពីគេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៥។
[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើដូចម្ដេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន