សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
[១៧] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ នោះ ធម្មប្បដិសម្ភិទា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ នេះឈ្មោះថា ធម្មប្បដិសម្ភិទា ភិក្ខុនោះ ដឹងនូវសេចក្តីនៃភាសិតនោះៗ ថា នេះសេចក្តីនៃភាសិតនេះ នេះសេចក្តីនៃភាសិតនេះ នេះឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

ចប់ សុត្តន្តភាជនីយ។