[២៣១] បណ្ដា​ធម៌​ទាំងនោះ បរិ​ហា​និ​យធម៌ ៦ ដទៃទៀត តើ​ដូចម្ដេច។ សេចក្ដីត្រេកអរ​ក្នុង​ការងារ ១ សេចក្ដីត្រេកអរ​ក្នុង​ការ​និយាយ​ពាក្យ​រោយរាយ ១ សេចក្ដីត្រេកអរ​ក្នុង​ការ​ដេកលក់ ១ សេចក្ដីត្រេកអរ​ក្នុង​ការ​ច្រឡូកច្រឡំ (ដោយ​ពួក) ១ សេចក្ដី​ប្រដៅ​ក្រ ១ ភាព​អ្នកមាន​មិត្ត​អាក្រក់ ១ នេះ បរិ​ហា​និ​យធម៌ ៦។
 [២៣២] បណ្ដា​ធម៌​ទាំងនោះ ធម៌​ជាទី​ពិចារណា​ដោយ​សោមនស្ស ៦ តើ​ដូចម្ដេច។ បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ ហើយ​ពិចារណា​នូវ​រូប ជាទី​តាំង​នៃ​សោមនស្ស ១ ឮសំឡេង​ដោយ​ត្រចៀក ១។បេ។ ធុំក្លិន​ដោយ​ច្រមុះ ១។បេ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត ១។បេ។ ប៉ះពាល់​ផ្សព្វ​ដោយ​កាយ ១។បេ។ ដឹង​នូវ​ធម៌​ដោយចិត្ត ហើយ​ពិចារណា​នូវ​ធម៌ ជាទី​តាំង​នៃ​សោមនស្ស ១ នេះ​ធម៌​ជាទី​ពិចារណា​ដោយ​សោមនស្ស ៦។
 [២៣៣] បណ្ដា​ធម៌​ទាំងនោះ ធម៌​ជាទី​ពិចារណា​ដោយ​ទោមនស្ស ៦ តើ​ដូចម្ដេច។ បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ ហើយ​ពិចារណា​នូវ​រូប ជាទី​តាំង​នៃ​ទោមនស្ស ១ ឮសំឡេង​ដោយ​ត្រចៀក ១។បេ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់