ក្នុងក្លិនទាំងឡាយជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយជាទីគាប់ចិត្ត ១។បេ។ សេចក្ដីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយជាទីគាប់ចិត្ត ១ នេះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ។
[២៣៦] បណ្ដាធម៌ទាំងនោះ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។