សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ ទោមនស្ស ៦ អាស្រ័យនូវផ្ទះគឺកាមគុណ។
[២៣៧] បណ្ដាធម៌ទាំងនោះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសា ក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១ ក្នុងសំឡេងទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។បេ។ ក្នុងក្លិនទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។បេ។ ក្នុងរសទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។បេ។ ក្នុងផ្សព្វទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។បេ។ សេចក្ដីឆ្ងាញ់ពិសាក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសាក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១