[២៤៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៧ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៧។
[២៤៤] បណ្ដាធម៌ទាំងនោះ មានះ ៧ តើដូចម្ដេច។ មានះ ១ អតិមានះ ១ មានាតិមានះ ១ ឱមានះ ១ អធិមានះ ១ អស្មិមានះ ១ មិច្ឆាមានះ ១ នេះ មានះ ៧។
[២៤៥] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៧ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ មានរូបកើតអំពីមហាភូតរូប កកើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ រមែងមិនមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឯង ឈ្មោះថា ដាច់សូន្យប្រាកដ។ សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន