[២៤៨] បណ្ដាធម៌ទាំងនោះ សេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨ តើដូចម្ដេច។ សេចក្ដីត្រេកត្រអាលក្នុងលោក (ការបាន) ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអលាភ (ការមិនបាន) ១ សេចក្ដីត្រេកត្រអាលក្នុងយស ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអយស (ការមិនមានយស) ១ សេចក្ដីត្រេកត្រអាលក្នុងពាក្យសរសើរ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងពាក្យតិះដៀល ១ សេចក្ដីត្រេកត្រអាលក្នុងសុខ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងទុក្ខ ១ នេះសេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨។
[២៤៩] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៨ តើដូចម្ដេច។ ការពោលថា ឃើញក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា បានឮក្នុងហេតុដែលមិនបានឮ ១ ការពោលថា បានលិទ្ធភ្លក្សក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា បានដឹងក្នុងហេតុដែលមិនបានដឹង ១ ការពោលថា មិនបានឃើញក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនបានឮក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធិភ្លក្សក្នុងហេតុដែលបានលិទ្ធិភ្លក្ស ១ ការពោលថា មិនបានដឹងក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៨។
[២៥០] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ៨ តើដូចម្ដេច។ ការយល់ខុស ១ ត្រិះរិះខុស ១ វាចាខុស ១ ការងារខុស ១