ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន(១) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុត(២) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានទីបំផុត(៣) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ(៤) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន(៥) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ នេះ អសញ្ញីវាទ ៨។
[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់
[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់
(១) ការយល់ឃើញដោយការត្រិះរិះតែម្យ៉ាង។ (២) កសិណតូច។ (៣) កសិណធំ។ (៤) កសិណមានទីបំផុត និងមិនមានទីបំផុត។ (៥) ការយល់ឃើញដោយការត្រិះរិះ។ អដ្ឋកថា។