ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មិន​មាន​រូប មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មាន​រូប​ខ្លះ មិន​មាន​រូប​ខ្លះ មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មាន​រូប​ក៏​មិនមែន មិន​មាន​រូប​ក៏​មិនមែន មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មាន​ទីបំផុត មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មិន​មាន​ទីបំផុត មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ ខ្លួន​មាន​ទីបំផុត​ខ្លះ មិន​មាន​ទីបំផុត​ខ្លះ មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១
ថយ | ទំព័រទី ២៥៥ | បន្ទាប់