នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ នេះ អាឃាតវត្ថុ ៩។
[២៥៥] បណ្ដាធម៌ទាំងនោះ មន្ទិលរបស់បុរស ៩ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីកំណាញ់ ១ ការលាក់ពុតត្បុត ១ សេចក្ដីអួតអាង ១ ការពោលពាក្យមិនពិត ១ សេចក្ដីប្រាថ្នាដ៏លាមក ១ សេចក្ដីយល់ឃើញខុស ១ នេះ មន្ទិលរបស់បុរស ៩។
[២៥៦] បណ្ដាធម៌ទាំងនោះ មានះ ៩ យ៉ាង តើដូចម្ដេច។ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញស្មើនឹងគេ ១