មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១ នេះ មិច្ឆត្តធម៌ ១០។
[២៦៥] បណ្ដាធម៌ទាំងនោះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ តើដូចម្ដេច។ ទានដែលបុគ្គលឲ្យហើយ មិនមានផល ១ ការបូជាធំ មិនមានផល ១ ការបូជាតូច មិនមានផល ១ ផលវិបាកនៃកម្មដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន ១ លោកនេះ មិនមាន ១ លោកដទៃ មិនមាន ១ មាតា មិនមានគុណ ១ បិតា មិនមានគុណ ១ សត្វជាឱបបាតិកៈកំណើត មិនមាន ១ សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ដែលបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស មិនមាន ១ នេះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០។
[២៦៦] បណ្ដាធម៌ទាំងនោះ អន្ដគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលប្រកាន់ថា លោកមានទីបំផុត) មានវត្ថុ ១០ តើដូចម្ដេច។ លោកទៀង ១ លោកមិនទៀង ១ លោកមានទីបំផុត ១ លោកមិនមានទីបំផុត ១ ជីវិតក៏គឺសរីរៈ ១ ជីវិតដទៃ សរីរៈដទៃ ១ សត្វខាងមុខអំពីសេចក្ដីស្លាប់កើតទៀត ១ សត្វខាងមុខអំពីសេចក្ដីស្លាប់មិនកើតទៀត ១