អញនឹងជាបុគ្គលមានសញ្ញា ឬថា អញនឹងជាបុគ្គលមិនមានសញ្ញា ថា អញនឹងជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ។
[២៧៤] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះដែរ។បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ។
[២៧៥] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។បេ។