ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ។
[២៧៦] ចុះតណ្ហាវិចរិតថា អញទៀង តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញជាបុគ្គលទៀង មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញទៀង។
[២៧៧] ចុះតណ្ហាវិចរិតថា អញសុខស្រួល តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល។
[២៧៨] ចុះតណ្ហាវិចរិតថា អញគួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អញគួរមាន បាននូវមានះថា