បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​នូវ​មគ្គ ដើម្បី​កើត​ក្នុង​អរូបភព ព្រោះ​កិរិយា​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​ក៏​កើតមាន នេះ​ពួក​ធម៌​ជាកុសល សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​វិបាក​នៃ​ធម៌​ទាំងឡាយ​នោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ​ថា បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។
ថយ | ទំព័រទី ២៧ | បន្ទាប់