អញគួរមាន បាននូវទិដ្ឋិថា អញគួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មានដំណើរយឺតយូរនេះក៏មាន ថា អញគួរមាន ដោយប្រការនេះខ្លះ ថា អញគួរមាន យ៉ាងនេះខ្លះ ថា អញគួរមាន ដោយប្រការដទៃខ្លះ។
[២៧៩] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរតែជាក្ស័ត្រ ឬថា អញគួរតែជាព្រាហ្មណ៍ ថាអញគួរតែជាអ្នកជំនួញ ឬថា អញគួរតែជាអ្នកគ្រួ ថាអញគួរតែជាគ្រហស្ថ ឬថា អញគួរតែជាបព្វជិត ថាអញគួរតែជាទេវតា ឬថា អញគួរតែជាមនុស្ស ថាអញគួរតែជាបុគ្គលមានរូប ឬថា អញគួរតែជាបុគ្គលមិនមានរូប ថាអញគួរតែជាបុគ្គលមានសញ្ញា ឬថា អញគួរតែជាបុគ្គលមិនមានសញ្ញា ថាអញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨០] ចុះតណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះដែរ។បេ។