ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញក៏គួរជាព្រាហ្មណ៍យ៉ាងនោះដែរ។បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ។
[២៨៥] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ។

នេះតណ្ហាវិចរិត ១៨ អាស្រ័យខន្ធបពា្ចកៈខាងក្នុង។