[២៨៦] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ តើដូចម្ដេច។ តណ្ហាវិចរិតថា អញមានដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១