[២៩២] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងបានជាក្ស័ត្រ ដោយហេតុនេះ ឬថា អញនឹងបានជាព្រាហ្មណ៍ដោយហេតុនេះ ថាអញនឹងបានជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញនឹងបានជាអ្នកគ្រួ ដោយហេតុនេះ ថាអញនឹងបានជាគ្រហស្ថ ដោយហេតុនេះ ឬថាអញនឹងបានជាបព្វជិត ដោយហេតុនេះ ថាអញនឹងបានជាទេវតា ដោយហេតុនេះ ឬថាអញនឹងបានជាមនុស្ស ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានរូប ដោយហេតុនេះ ឬថាអញ្ញនឹងជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថាអញនឹងជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៣] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា
[២៩៣] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា