[២៩៥] ចុះតណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញជាបុគ្គលទៀងទាត់ មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញជាបុគ្គលទៀង ដោយខន្ធបញ្ចកៈនេះ។
[២៩៦] ចុះតណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ។
[២៩៧] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ