មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងកាមធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១។បេ។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងកាមធាតុ មានអាយតនៈ ១២។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១។បេ។ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានធាតុ ១៨។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងកាមធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានឥន្រ្ទិយ ២២ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១។បេ។ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងកាមធាតុ មានឥន្រ្ទិយ ២២។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុមានហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ នេះហៅថា ក្នុងកាមធាតុ មានហេតុ ៩។