បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងកាមធាតុ មានអាហារ ៤។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១។បេ។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងកាមធាតុមានផស្សៈ ៧។ បណ្តាធម៌ទាំងនោះ ក្នុងកាមធាតុ មានវេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១។បេ។ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានចិត្ត ៧។
[៣២២] ក្នុងរូបធាតុ មានខន្ធប៉ុន្មាន។បេ។ មានចិត្តប៉ុន្មាន។ ក្នុងរូបធាតុ មានខន្ធ ៥ អាយតនៈ ៦ ធាតុ ៩ សច្ចៈ ៣ ឥន្រ្ទិយ ១៤ ហេតុ ៨ អាហារ ៣ ផស្សៈ ៤ វេទនា ៤ សញ្ញា ៤ ចេតនា ៤ ចិត្ត ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១