នេះហៅថា ក្នុងរូបធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាយតនៈ ៦ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងរូបធាតុ មានអាយតនៈ ៦។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានធាតុ ៩ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានធាតុ ៩។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងរូបធាតុ មានសច្ចៈ ៣។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានឥន្រ្ទិយ ១៤ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងរូបធាតុ មានឥន្រ្ទិយ ១៤។ បណ្តាធម៌ទាំងនោះ ក្នុងរូបធាតុ មានហេតុ ៨ តើដូចម្ដេច។