មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអរូបធាតុ មានធាតុ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ចៈ ១ សមុទយសច្ចៈ ១ មគ្គសច្ច ១ នេះហៅថា ក្នុងអរូបធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទំាងនោះ ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានហេតុ ៨ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ នេះហៅថា ក្នុងអរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានអាហារ ៣ តើដូចម្ដេច។