ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​ហៅថា ក្នុង​អរូបធាតុ មាន​អាហារ ៣។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អរូបធាតុ មាន​ផស្សៈ ១ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស នេះ​ហៅថា ក្នុង​អរូបធាតុ មាន​ផស្សៈ ១។ បណ្តា​ធម៌​ទាំងនោះ ក្នុង​អរូបធាតុ មាន​វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធាតុ នេះ​ហៅថា ក្នុង​អរូបធាតុ មានចិត្ត ១។
 [៣២៤] ក្នុង​អប​រិយា​បន្ន​ធម៌ (លោកុត្តរ​ភូមិ) មាន​ខន្ធ​ប៉ុន្មាន។បេ។ មានចិត្ត​ប៉ុន្មាន។ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ២ ឥន្រ្ទិយ ១២ ហេតុ ៦ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ខន្ធ ៤ តើ​ដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ខន្ធ ៤។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​អាយតនៈ ២ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២៩៨ | បន្ទាប់