មនាយតនៈ ១ ធម្មាយតនៈ ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​អាយតនៈ ២។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ធាតុ ២ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ធាតុ ២។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មានសច្ចៈ ២ តើ​ដូចម្ដេច។ មគ្គសច្ច ១ និរោធ​សច្ច ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មានសច្ចៈ ២។ បណ្ដា​ធម៌​ទំា​ងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ឥន្រ្ទិយ ១២ តើ​ដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ១ អញ្ញិ​ន្រ្ទិយ ១ អញ្ញាតា​វិ​ន្រ្ទិយ ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ឥន្រ្ទិយ ១២។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មានហេតុ ៦ តើ​ដូចម្ដេច។ កុសល​ហេតុ ៣ អព្យាកត​ហេតុ ៣។ បណ្ដា​ហេតុ​ទាំងនោះ កុសល​ហេតុ តើ​ដូចម្ដេច។ អលោភៈ ជាកុសល​ហេតុ ១ អទោសៈ ជាកុសល​ហេតុ ១ អមោហៈ ជាកុសល​ហេតុ ១ នេះ​ហៅថា កុសល​ហេតុ ៣។ បណ្ដា​ហេតុ​ទាំងនោះ អព្យាកត​ហេតុ ៣ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២៩៩ | បន្ទាប់