ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ទិដ្ឋិ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ទិដ្ឋិ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ទិដ្ឋិ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ទិដ្ឋិ ប្រកបដោយ​សង្ខា។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ទិដ្ឋិ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ទិដ្ឋិ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ទោមនស្ស សម្បយុត្ត​ដោយ​បដិឃៈ។បេ។ ច្រឡំ​ដោយ​ទោមនស្ស សម្បយុត្ត​ដោយ​បដិឃៈ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​វិចិកិច្ឆា។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ឧទ្ធច្ចៈ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ ផស្ស​ក៏​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​ក៏​កើតមាន នេះ​ពួក​ធម៌​ជាអកុសល សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា ធម្មប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​វិបាក​នៃ​ធម៌​ទាំងឡាយ​នោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា
ថយ | ទំព័រទី ៣០ | បន្ទាប់