ហេតុ ៦ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ កពឡិង្ការាហារ រាប់បញ្ចូលក្នុងកាមធាតុ អាហារ ៣ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ ផស្សៈ ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។
[៣២៦] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូលក្នុងរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។