អាយតនៈ ១០ ជាបរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ សច្ចៈ ២ ជាអបរិយាបន្នៈ។ ឥន្រ្ទិយ ១០ ជាបរិយាបន្នៈ ឥន្រ្ទិយ ៣ ជាអបរិយាបន្នៈ ឥន្រ្ទិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អកុសលហេតុ ៣ ជាបរិយាបន្នៈ ហេតុ ៦ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ កពឡិង្ការាហារ ជាបរិយាបន្នៈ អាហារ ៣ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ផស្សៈ ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។