អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួកទេវតាជាកាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរ ជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមានអាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ