នេះ​អាយតនៈ ៩ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​អាយតនៈ ៧ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃ​សត្វ​ដេក​ក្នុង​គភ៌ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ អាយតនៈ ៧ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ធាតុ ១១ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ធាតុ ១១ គឺ ចក្ខុ​ធាតុ ១ រូបធាតុ ១ សោត​ធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃ​ទេវតា​ជា​កាមាវចរ នៃ​មនុស្ស​ដែល​កើត​ក្នុង​បឋមកប្ប នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​មាន​អាយតនៈ​គ្រប់គ្រាន់ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ធាតុ ១១ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។
ថយ | ទំព័រទី ៣១១ | បន្ទាប់