ចុះ​ធាតុ ១០ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោត​ធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ខ្វាក់​អំពី​កំណើត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ធាតុ ១០ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ធាតុ ១០ ដទៃទៀត នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ធាតុ ១០ គឺ​ចក្ខុ​ធាតុ ១ រូបធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃ​ប្រេត ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ថ្លង់​អំពី​កំណើត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ធាតុ ១០ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។
ថយ | ទំព័រទី ៣១២ | បន្ទាប់