ចុះ​ធាតុ ៩ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ខ្វាក់ និង​ថ្លង់​អំពី​កំណើត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ធាតុ ៩ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​ធាតុ ៧ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធ​ធាតុ ១ រសធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃ​សត្វ​ដេក​ក្នុង​គក៌ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ធាតុ ៧ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​សច្ចៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ តើ​ដូចម្ដេច។ ទុក្ខសច្ច នេះ​សច្ចៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។
ថយ | ទំព័រទី ៣១៣ | បន្ទាប់