នេះ​ឥន្រ្ទិយ ១៣ នៃ​ទេវតា​ទាំង​នុ៎ះ​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ១៣ ដទៃទៀត នៃ​សត្វ​ណា កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃ​មនុស្ស​ដែល​កើត​ក្នុង​បឋមកប្ប ជាស​ហេតុ​កៈ ជា​ញាណសម្បយុត្ត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃ​មនុស្ស​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ១២ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃ​មនុស្ស​ដែល​កើត​ក្នុង​បឋមកប្ប ជាស​ហេតុ​កៈ ជា​ញាណ​វិប្បយុត្ត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣១៥ | បន្ទាប់