នេះ​ឥន្រ្ទិយ ១២ នៃ​មនុស្ស​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ១០ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោ​មនស្ស​ន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិ​ន្ទ្រិយ ១ នៃ​សត្វ​ដែល​ដេក​ក្នុង​គភ៌ ជាស​ហេតុ​កៈ ជា​ញាណសម្បយុត្ត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ១០ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ៩ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃ​សត្វ​ដែល​ដេក​ក្នុង​គភ៌ ជាស​ហេតុ​កៈ ជា​ញាណ​វិប្បយុត្ត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣១៦ | បន្ទាប់