នេះ​ឥន្រ្ទិយ ៩ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ៩ ដទៃទៀត នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​មាន​អាយតនៈ​គ្រប់គ្រាន់ តែង​កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ៩ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ៨ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៨ គឺ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ខ្វាក់​អំពី​កំណើត តែង​កើត​ប្រាកដ​ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣១៧ | បន្ទាប់