ចុះ​ឥន្រ្ទិយ ៥ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃ​សត្វ​ដែល​ដេក​ក្នុង​គភ៌ ជា​អហេតុកៈ វៀរលែងតែ​ពួក​សត្វ​ខ្ទើយ​ចេញ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ៥ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ឥន្រ្ទិយ ៤ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃ​ពួក​សត្វ​ខ្ទើយ​ដែល​ដេក​ក្នុង​គភ៌ ជា​អហេតុកៈ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ៤ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ហេតុ ៣ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ហេតុ ៣ គឺ​អលោភៈ ជា​វិបាក​ហេតុ ១ អទោសៈ ជា​វិបាក​ហេតុ ១ អមោហៈ ជា​វិបាក​ហេតុ ១ នៃ​កាមាវចរ​ទេវតា នៃ​មនុស្ស​ដែល​កើត​ក្នុង​បឋមកប្ប នៃ​សត្វ​ជាស​ហេតុ​កៈ ជា​ញាណសម្បយុត្ត ដែល​ដេក​ក្នុង​គភ៌ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣១៩ | បន្ទាប់