ចុះអាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះ សច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។