អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះ អាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងរូបធាតុ។ ចុះផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។
[៣៣៣] ចុះខន្ធប៉ុន្មាន។បេ។ ចិត្តប៉ុន្មាន នៃទេវតាជាអសញ្ញសត្វ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ។
[៣៣៣] ចុះខន្ធប៉ុន្មាន។បេ។ ចិត្តប៉ុន្មាន នៃទេវតាជាអសញ្ញសត្វ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ។