ទេវតា​ជា​អសញ្ញ​សត្វ មាន​ខន្ធ ១ គឺ​រូបក្ខន្ធ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ មាន​អាត​នៈ ២ គឺ រូបាយតនៈ ១ ធម្មាយតនៈ ១ កើត​ប្រាកដ។ មាន​ធាតុ ២ គឺ​រូបធាតុ ១ ធម្មធាតុ ១ កើត​ប្រាកដ។ មានសច្ចៈ ១ គឺ ទុក្ខសច្ច ១ កើត​ប្រាកដ។ មាន​ឥន្រ្ទិយ ១ គឺ​រូប​ជីវិតិន្រ្ទិយ កើត​ប្រាកដ (ក្នុង​ខណៈ​នៃ​បដិសន្ធិ)។ ពួក​ទេវតា​ជា​អសញ្ញ​សត្វ មិន​មានហេតុ មិន​មាន​អាហារ មិន​មាន​ផស្សៈ មិន​មាន​វេទនា មិន​មាន​សញ្ញា មិន​មាន​ចេតនា មិន​មានចិត្ត កើត​ប្រាកដ (ក្នុង​ខណៈ​នៃ​បដិសន្ធិ)។
 [៣៣៤] ចុះ​ខន្ធ​ប៉ុន្មាន។បេ។ ចិត្ត​ប៉ុន្មាន កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ខន្ធ ៤ កើត​ប្រាកដ អាយតនៈ ២ កើត​ប្រាកដ ធាតុ ២ កើត​ប្រាកដ សច្ចៈ ១ កើត​ប្រាកដ ឥន្រ្ទិយ ៨ កើត​ប្រាកដ ហេតុ ៣ កើត​ប្រាកដ អាហារ ៣ កើត​ប្រាកដ ផស្សៈ ១ កើត​ប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។
ថយ | ទំព័រទី ៣២៤ | បន្ទាប់